• អំណាចដូចខ្លា                ទោះខ្លាំងប៉ុណ្ណា          ក៏គង់នឹងស្លាប់
គ្រាន់មុនឬក្រោយ          រស់យូរងាប់ឆាប់          មានឃ្លាពីរមាត់

​​​​​​​​​​​​                          កប់ឬក៏ដុត។
• ពេលដាច់ខ្យល់ប៉ាត់       ធនធានសម្បត្តិ            ខ្ចាត់ជៀសមិនផុត

មិនបានយកតាម           មាសពេជ្យលុយសុទ្ធ   តែត្រូវគេដុត

                       លុយក្លែងក្លាយឲ្យ។
• ស្រុកនរកខ្មោចប្រេត      គ្មានការបរិច្ឆេត            ចាយប្រាក់កាសឡើយ

ក៏គ្មានជួញដូរ                តែទុក្ខឥតស្បើយ         គ្មានសូកប៉ាន់ហើយ

                     គឺសោយបាបកម្ម។
• គួរតែសង្វែគ                 ចិត្តកុំរារែក                   មុនដេកត្រូវចាំ

រំលឹកគិតថា                  ថ្ងៃនេះខ្លួនអញ              បានធ្វើបាបកម្ម

                    ឬកម្មកុសល។
• ភ្ញាក់ខ្លួនទាន់ពេល          ខិតខំរិះរេ                     ស្វែងរកមគ្គផល

អរិយមគ្គអង្គ៨               ប្រការលោកផ្តល់         លោកអ្នកទៅដល់

                   នឹងរួចចាកទុក្ខ៕​​​​

 

 

និពន្ធដោយ  TV

វត្តពន្លឺពុទ្ធចក្ក

glorybuddhisttemple.org

 

SHARE មានន័យចែករំលែកជាធម៍ទាន

Glorybuddhisttemple Facebook Comments