មារដៃបី
មារឋិតក្នុងចិត្តយើងគ្រប់គ្នា បង្គាប់បញ្ជាមិនចេះហត់
គឺកិលេសនេះពិតប្រាកដ ចង់បានមិនស្កប់គ្រប់ជំហ៊ាន។
• មារមានដៃបីអប្រិយណាស់ ទាញចិត្តក្មេងចាស់ឲ្យក្លាហាន
ឲ្យវក់វង្វេងឲ្យបង់ប្រាណ គុណធម៌ប៉ុន្មានមារច្រានអស់។
• ដៃទី១ឈ្មោះដៃលោភៈ ទាញចិត្តជំពាក់ជាប់របស់
ចង់បានទ្រព្យគេឥតខ្មាស់សោះ ទោះបង់កិត្តិយសក៏មិនស្តាយ។
• ដៃនេះទាញចិត្តឲ្យប្រវញ្ច័ ទាញចិត្តកំណាញ់ទ្រព្យមិនចាយ
មិនលះជាទានខ្លះព្រោះស្តាយ កម្មនឹងចាត់កាយក្លាយជាប្រេត។
• ដៃទី២ឈ្មោះដៃទោសៈ ទាញចិត្តចង់ឈ្នះគុំអនេក
កំហឹងពេញខ្លួនសឹងប្រេះបែក លែងចេះបែងចែកខុសនិងត្រូវ។
•ដៃនេះនាំខ្លួនធ្លាក់នរក ធ្លាក់ទាំងនៅរស់ឈ្មោះអាស្រូវ
ស្អុយទាំងខ្លួនឯងថែមញាតិផៅ នរកនាំទៅឲ្យសោយទុក្ខ។
• ដៃទី៣ឈ្មោះដៃមោហៈ ទាញកាយចិត្តប៉ៈអបាយមុខ
វង្វែងមិនដឹងគុណម៉ែពុក សន្សំល្ងង់ទុកក្នុងសណ្តាន។
• ដៃនេះបាំងចិត្តឲ្យភ្នែកខ្វាក់ សខ្មៅមិនជាគ់ចេះតែស្មាន
សតិងងិតពន្លឺគ្មាន ចិត្តជាតិរិច្ឆានប្រាណជាមនុស្ស។
• ស្តាប់ធម៌សប្បុរសកើនបញ្ញា ដើរតាមមាគ៌ាស្នាមគំនូស
នៃយុគលបាទពុទ្ធអង្គនោះ លះរាគៈអស់ឆ្ពោះបរមសុខ៕
10/22/2017 TV