គុណអ្នកម្តាយ
១ ហៃកូនប្រុសស្រី កូនអើយគប្បី គោរពពុកម៉ែ
នឹកដល់គុណគាត់ ធ្លាប់បីថ្នមថែរ មិនចេះត្អូញត្អែរ
ព្រោះស្នែហ៍បុត្រថ្លៃ។
២ ចាប់ពីដឹងថា មានបុត្រធីតា តាំងនៅក្នុងផ្ទៃ
អ្នកម្តាយប្រឹងតម អាហារចំណី ល្វីងក្តៅហឹរប្រៃ
ចេះលៃព្រោះស្ងួន។
៣ ធ្លាប់តែលោតហក់ រត់លេងបែកភក់ ក៏ត្រូវថ្នមខ្លួន
មិនហ៊ានធ្វើអ្វី ខ្លាចប៉ះពាល់កូន រហូតនឹមនួន
មាសស្ងួនចាកផ្ទៃ។
៤ អ្នកម្តាយមានទុក្ខ ពេលប្រសូត្របុត្រ រន្ធត់ពេកក្រៃ
គឺឆ្លងទន្លេ ព្យុះអាចប្រលយ័ ជីវិតជួបភយ័
ក្សយ័គ្រប់វេលា។
៥ ឮអ្នកស្រែកង៉ា ទើបម្តាយដឹងថា កូនបានសុខជា
ម៉ែត្រេកអរណាស់ ភ្លេចក្តីវេទនា រូតរះម្នីម្នា
ឲ្យពុំងារបៅ ៕
3/06/2018 TV
វត្តពន្លឺពុទ្ធចក្ក- Glory Buddhist Temple
glorybuddhisttemple.org