កុំឈ្លក់វង្វេងនឹងរូប

•ជីវិតជាដំណើរវែងឆ្ងាយ                                 វិញ្ញាណទាំងឡាយគ្រាន់មកស្នាក់

រូបកាយបីដូចផ្ទះសំណាក់                                 ត្រឹមមួយរយះរួចប្រាសទៅ។

• អ្នកធ្លាប់ធ្វើបាបត្រូវសោយសោក                     នៅឋានស្មោគគ្រោកក្នុងជ្រោះជ្រៅ

ប្តូរភាពពីមនុស្សព្រោះកម្មខ្មៅ                          បដិសន្ឋិនៅភូមិអបាយ។

• អ្នកបានធ្វើធម៌ល្អបរិសុទ្ធ                                ឲ្យកើតក្នុងភពសុខសប្បាយ

សំបូរណ៍ធនធានមិនខ្វះចាយ                          ទេវតាទាំងឡាយតែងរក្សារ។

• រូបល្អសខ្មៅមិនសំខាន់                                 មិនគួរប្រកាន់លើរូបា

សំខាន់ក្នុងចិត្តមានមេត្តា                                 មានករុណាទើបអស្ចារ្យ។

• កាលរស់មានគេស្រឡាញ់ច្រើន                     ថ្លៃទឹកដោះកើនមុឺនដុល្លា

ដល់ដាច់ខ្យល់ម៉ាត់បាត់សង្ខារ                          ឲ្យFREEអ្នកណាមិនយកដែរ។

• នេះចង់បញ្ជាក់ឲ្យដឹងទៅ                              ស្លាប់ហើយកូនចៅមិនហ៊ានក្បែរ

គេខ្លាចរអារគេឈប់ថែរ                                  ឈប់ឱបឈប់ស្នេហ៍ខ្មោចទៀតហើយ។

• នេះធម៌សង្វេគធម៌អនិច្ចា                              អាយុសង្ខារមិនទៀងឡើយ

កើតចាស់ឈឺស្លាប់ទុក្ខឥតស្បើយ                     អស់អវិជ្ជាហើយទើបបានសុខ៕​​​​​​​​​​​​​​​​​​​​​​​​​​

 

 

11/30/17  By TV

វត្តពន្លឺពុទ្ធចក្ក

http://glorybuddisttemple.org/

SHARE មានន័យចែករំលែកជាធម៍ទាន

Glorybuddhisttemple Facebook Comments