កំណាព្យ «គុណអ្នកម្តាយ ត … »
៦- ម៉ែថែរទាំបុត្រ មិនគិតនឿយហត់ អត់ធ្មត់ព្រោះពៅ
ធ្វើការរកស៊ី ទិញលក់តាមផ្លូវ ជួនកាលក៏ត្រូវ
ទៅធ្វើសំណង់។
៧- ម្តាយខំកក្លាក់ បែកញើសសស្រាក់ រកស៊ីទៀងត្រង់
ប្រឹងចិញ្ចឹមកូន បុត្រស្ងួនឆោមយង់ ព្រោះតែចំណង់
ចង់កូនឆាប់ធំ។
៨- ពេលកូនឈឺថ្កាត់ ម៉ែហាក់ដូចដាច់ ប្រមាត់ទាំងដុំ
រត់រកគ្រូពេទ្យ ឲ្យព្យាបាលមុំ លុយកាក់ផ្សែផ្សំ
ផ្តុំឲ្យថ្លៃពេទ្យ។
៩- អ្នកម្តាយបង្រៀន ឲ្យកូនខំរៀន ស្តីដើរស៊ីដេក
ឃើញកូនតេះតះ ម្តាយអរអនែក សប្បាយពន់ពេក
ភ្លេចក្តីនឿយហត់។
១០- អ្នកម្តាយបីថែរ បំប៉នមាសស្នហ៍ ថែរដោយហ្មត់ចត់
ផ្តល់នូវចំណេះ ចេះដឹងប្រាកដ ដល់កូនធំធាត់
មានមាត់មានមុខ។
១១- ពេលខ្ពង់ខ្ពស់ហើយ ចូរកុំកន្តើយ ចេះរៀបដាក់ទុក
កតញ្ញូតា ដឹងគុណម៉ែពុក ឲ្យលោកបានសុខ
ទើបឈ្មោះកូនល្អ៕
3/22/2018 TV
វត្តពន្លឺពុទ្ធចក្ក
glorybuddhisttemple.org