ត្រូវកំណត់ដឹងអ្វី ដែលចាំបាច់សម្រាប់រូបកាយ
និងអ្វីដែលចាំបាច់សម្រាប់ចិត្ត អ្វីដែលមិនចាំ
បាច់ និងអ្វីដែលលើស ត្រូវប្រយ័ត្នអោយណាស់
ព្រោះលោភៈមិនចេះគ្រប់គ្រាន់ឡើយ លោភៈនាំ
អោយទទួលភារៈដ៏ធ្ងន់ធ្ងរក្នុងជីវិតវដ្តសង្សារ
ដូច្នេះអ្វីដែលត្រូវកាត់ចេញ ក៏ប្រញាប់កាត់ទៅ
អ្វីដែលត្រូវដាក់ចុះ ក៏ដាក់ចុះទៅ ដូចជាការដាក់
ចុះនូវរបស់ធ្ងន់ពីលើសីសៈដូច្នោះឯង ។ រូបកាយ
មិនចាំបាច់ត្រូវការអ្វីល្អប្រណីតទៅច្រើននោះទេ
ចំណែកចិត្តវិញ ត្រូវការតែសេចក្តីល្អ ដែលជាអា
ហារបំប៉នសុខភាពចិត្តខ្លួនឯងហ្នឹងតែប៉ុណ្ណោះ
ត្រូវចាំថា ជីវិតរមែងជាសុខ ជាមួយនឹងរបស់ងាយៗ
សិក្សាព្រះសូត្រ ភាគទី១០ ‹លោកគ្រូ ប៊ុត សាវង្ស›
****************************************
វត្តពន្លឺពុទ្ធចក្ក-Glory Buddhist Temple
www.glorybuddhisttemple.org
****VS****