ពាក្យថាអាត្មានិយម គឺគិតតែពីខ្លួនឯងដោយការ
សេពសោយសម្បត្តិក្នុងលោក មាសប្រាក់លាភយស់
មិនគិតពីសុខទុក្ខអ្នកដទៃ ថែមទាំងរំលោភជិះជាន់
លួចប្លន់កិបកេងសម្បត្តិរបស់អ្នកដទៃទៀតផង ឯ
ចំណែក បុគ្គលណា ដែលមានកុសលធម៌ជាទីពឹង
បុគ្គលនោះ មិនឈ្មោះថា អាត្មានិយមឡើយ ព្រោះ
បានធ្វើនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង
ផង ប្រយោជន៍អ្នកដទៃផង ។ ត្រូវយល់អំពីគុណប្រ
យោជន៍នៃកុសលធម៌ អាមិសទានក្តី អភយទានក្តី
ធម្មទានក្តី សមថៈក្តី វិបស្សនាក្តី អរិយមគ្គក្តី បុគ្គល
ដែលមាននូវកុសលធម៌ទាំងនេះ ឈ្មោះថា បានធ្វើ
ប្រយោជន៍ដល់អ្នកដទៃក្រៃលែងទៅណាស់ ហើយក៏
ជាប្រយោជន៍សម្រាប់ខ្លួនឯង ទាំងក្នុងលោក ទាំង
ការរួចផុតចាកទុក្ខ ។ ដូច្នេះ ពាក្យថា អត្តទត្ថ ដែល
ប្រែថា ប្រយោជន៍ខ្លួន មានម្យ៉ាងគួរអោយបណ្ឌិតតិះ
ដៀល ម្យ៉ាងទៀតគួរអោយបណ្ឌិតសរសើរ ។ ព្រះសម្មា
សម្ពុទ្ធព្រះអង្គទ្រង់អោយពុទ្ធបរិស័ទ យកចិត្តទុក
ដាក់នឹងប្រយោជន៍ខ្លួន ដើម្បីរួចចាកទុក្ខនេះណាស់
ដូចព្រះអង្គទ្រុង់ត្រាស់ព្រះគាថាធម្មបទនៅខាងចុងអត្តវគ្គថា
អត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
អត្តទត្ថមភិញ្ញាយ សទត្ថបសុតោ សយា ។
បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនអោយវិនាស ព្រោះ
ហេតុតែប្រយោជន៍អ្នកដទៃ សូម្បីច្រើននោះឡើយ
បុគ្គលកាលដឹងច្បាស់នូវប្រយោជន៍របស់ខ្លួនហើយគប្បី
ខ្វល់ខ្វាយយកចិត្តទុកដាក់ក្នុងប្រយោជន៍របស់ខ្លួននោះឯង ។
សិក្សាព្រះសូត្រ ភាគទី១០ ‹លោកគ្រូ ប៊ុត សាវង្ស›
****************************************
វត្តពន្លឺពុទ្ធចក្ក-Glory Buddhist Temple
www.glorybuddhisttemple.org
****VS****