អារម្មណ៍ទាំង៦ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វៈនិងធម្មារម្មណ៍ ជាធម្មជាតិកណ្តាលៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះលុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្តីទុក្ខ ដោយយកអារម្មណ៍ទាំង៦នោះឯងជាវត្ថុធាតុដើម ។ ដរាបណា ដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំអោយកើតទុក្ខទេរោងចក្រនៅតែផលិតសេចក្តីទុក្ខរឿយៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទចំណែកអារម្មណ៍ទាំង៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធៗមិនមានការផលិតកែច្នៃអ្វីឡើយជាអារម្មណ៍របស់វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ។

សិក្សាព្រះសូត្រ ភាគទី១០ ‹លោកគ្រូ ប៊ុត សាវង្ស›

****************************************

វត្តពន្លឺពុទ្ធចក្ក-Glory Buddhist Temple

www.glorybuddhisttemple.org

****VS****

SHARE មានន័យចែករំលែកជាធម៍ទាន

Glorybuddhisttemple Facebook Comments